⁵⁰ បន្ទាប់មក ព្រះយេស៊ូនាំពួកសិស្ស*ចេញពីទីក្រុងទៅភូមិបេតថានី។ ពេលទៅដល់ ព្រះអង្គលើកព្រះហស្ដឡើង ហើយប្រទានពរឲ្យគេ។ ⁵¹ នៅពេលដែលព្រះអង្គកំពុងតែប្រទានពរ ព្រះជាម្ចាស់លើកយកព្រះអង្គចេញពីគេ ឡើងទៅស្ថានបរមសុខ*។ ⁵² ក្រោយពីបានក្រាបថ្វាយបង្គំព្រះអង្គរួចហើយ គេក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ប្រកបដោយអំណរដ៏លើសលុប។
Khmer Standard Version © 2005 United Bible Societies.