ការប្រកបគ្នា

ដោយផ្អែកលើអ្វីដែលបានកើតឡើងចំពោះលោកអ្នកតាំងពីពេលដែលយើងបានជួបគ្នាលើកមុនមក តើមានអ្វីខ្លះដែលលោកអ្នកត្រូវអរព្រះគុណដល់ព្រះជាម្ចាស់ដែរឬទេ?
តើលោកអ្នកថប់បារម្ភចំពោះរឿងអ្វីខ្លះនៅសប្ដាហ៍នេះ? តើលោកអ្នកត្រូវការអ្វីខ្លះ ដើម្បីឲ្យរឿងរ៉ាវបានប្រសើរជាងមុន?
តើអ្វីខ្លះគឺ​ជា​សេចក្ដីត្រូវការអ្នកបាត់បង់នៅក្នុងសហគមន៍លោកអ្នក? តើលោកអ្នកអាចជួយគ្នាបំពេញសេចក្ដីត្រូវការដែលយើងបានបង្ហាញចេញបានយ៉ាងដូចម្ដេច?
តើព្រះជាម្ចាស់កំពុងធ្វើការយ៉ាងដូចម្ដេចតាមរយៈការខំប្រឹងប្រែងរបស់លោកអ្នក ដើម្បីពហុគុណការអធិដ្ឋាន? តើមានរឿងអំពីការអធិស្ឋានទទួលបានការឆ្លើយតប ដែលយើងអាចសរសើរតម្កើងព្រះអង្គដែរឬទេ?
កាលជួបគ្នាលើកមុន តើយើងរៀនបានអ្វីខ្លះអំពីការបង្កើតសិស្ស?
កាលជួបគ្នាលើកមុន លោកអ្នកបានសម្រេចចិត្តអនុវត្តនូវអ្វីដែលលោកអ្នកបានរៀន។ តើលោកអ្នកបានធ្វើអ្វីខ្លះ ហើយវាមានដំណើរការទៅយ៉ាងដូចម្ដេចដែរ?
តើលោកអ្នកបានចែកចាយរឿងកាលពីលើកមុនជាមួយនរណា? តើពួកគេបានឆ្លើយតបយ៉ាងដូចម្ដេច?
យើងបានឃើញសេចក្ដីត្រូវការមួយចំនួនកាលពីជួបគ្នាលើកមុន ហើយក៏បានរៀបផែនការបំពេញសេចក្ដីត្រូវការទាំងនោះ តើវាដំណើរការទៅយ៉ាងដូចម្ដេចដែរ?
ឥឡូវនេះ សូមអានសេចក្ដីពិតថ្មីមកពីព្រះជាម្ចាស់...

២ ធីម៉ូថេ 2: 1-3

¹ ដូច្នេះ កូន​អើយ ចូរ​មាន​កម្លាំង​ឡើង ដោយ​ពឹង​ផ្អែក​លើ​ព្រះ‌គុណ​ដែល​យើង​មាន​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ។ ² សេចក្ដី​ទាំង​អស់​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅ​មុខ​សាក្សី​ជា​ច្រើន​នាក់ ត្រូវ​ប្រគល់​ឲ្យ​បងប្អូន​ណា​ដែល​ស្មោះ​ត្រង់ និង​មាន​សមត្ថ‌ភាព​អាច​បង្រៀន​បន្ត​ទៅ​អ្នក​ផ្សេង​ទៀត​ចុះ។ ³ ចូរ​រួម​រង​ទុក្ខ​លំបាក ក្នុង​ឋានៈ​ជា​ទាហាន​ដ៏​ល្អ​របស់​ព្រះគ្រិស្ត‌យេស៊ូ។

Khmer Standard Version © 2005 United Bible Societies.

កម្មវិធី

ឥឡូវនេះ សូមឲ្យនរណាម្នាក់រៀបរាប់បទគម្ពីរនេះឡើងវិញដោយប្រើពាក្យពេចន៍របស់ខ្លួន ឲ្យហាក់បីដូចជាកំពុងប្រាប់មិត្តភក្តិម្នាក់ ដែលមិនធ្លាប់បានឮពីបទគម្ពីរនោះពីមុនមក។ សូមជួយពួកគេ ប្រសិនបើពួកមានការខ្វះចន្លោះ ឬលើសលស់ត្រង់ត្រង់ណា ដោយអចេតនា។ បើមានការខ្វះ ឬលើសលស់ យើងអាចសួរថា៖ «តើអ្នករកឃើញសេចក្ដីនោះត្រង់ណានៅក្នុងរឿង?»។
តើរឿងនេះបានបង្រៀនយើងដូចម្ដេចអំពីព្រះជាម្ចាស់ អត្តចរិតព្រះអង្គ និងអ្វីដែលព្រះអង្គបានធ្វើ?
តាមរយៈរឿងនេះ តើយើងរៀនបានអ្វីខ្លះអំពីការបង្កើតសិស្ស?
តើលោកអ្នកនឹងអនុវត្តអ្វីដែលព្រះជាម្ចាស់បានបង្ហាញប្រាប់លោកអ្នកចេញពីរឿងនេះនៅ​ក្នុង​ជីវិតរបស់លោកអ្នកដោយរបៀបណានៅសប្ដាហ៍នេះ? តើលោកអ្នកនឹងធ្វើសកម្មភាព ឬកិច្ចការជាក់លាក់អ្វី?
ឥឡូវនេះ សូមមើលវីដេអូបង្រៀនថ្ងៃនេះ...
វីដេអូអំពី​ការ​​បណ្ដុះ​បណ្ដាល
ចូរពិភាក្សាអ្វីដែលយើងទើបតែបានរៀន និងរបៀបដែលយើងអាចអនុវត្តចំណុចនោះបាន នៅពេលដែលយើងបង្កើតសិស្ស។
ឥឡូវនេះ ចូរនិយាយអំពីការភ្ជាប់ទំនាក់ទំនងជាមួយអ្នកបាត់បង់។ តើលោកអ្នកបាននិយាយជាមួយនរណា ចាប់តាំងពីយើងជួបគ្នាលើកមុនមក? តើយើងអាចអធិស្ឋានឲ្យពួកគេបានយ៉ាងដូចម្ដេច?
តើយើងនឹងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សទាំងនេះ និងអ្នកដទៃទៀតដោយរបៀបណា ដើម្បីបាននិយាយគ្នាជាមួយពួកគេនៅសប្ដាហ៍នេះ?
ការជួបជុំរបស់យើងដល់ទីបញ្ចប់ហើយ សូមសម្រេចថាយើងនឹងជួបគ្នាម្ដងទៀតនៅពេលណា ហើយនរណាជាអ្នកសម្របសម្រួលការជួបជុំលើកក្រោយរបស់យើង។
យើងលើកទឹកចិត្តលោកអ្នកឲ្យកត់ត្រាអ្វីដែលលោកអ្នកបាននិយាយថា លោកអ្នកនឹងធ្វើ ហើយសូមអានរឿងនេះឡើងវិញនៅប៉ុន្មានថ្ងៃនេះ មុនយើងជួបគ្នាម្ដងទៀត។ អ្នកសម្របសម្រួលអាចចែកអត្ថបទរឿង ឬរឿងជាសំឡេង ប្រសិនបើមានអ្នកណាម្នាក់ពុំមានវាទេ។ ពេលយើងបែកគ្នាទៅ ចូរទូលសូមព្រះអម្ចាស់ឲ្យជួយយើង។